ប៉ៃលិនៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ ព្រឹក ជំនន់ទឹកភ្លៀងបានកើតឡើងនៅភូមិកូនដំរី ភូមិផ្ទះស្បូវ និងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលបានជន់លិចផ្លូវក្រួសក្រហមប្រវែងជាង ២៨០ម និងជន់ចូលផ្ទះប្រជាពលរដ្ឋជាង ៥០ខ្នង ។ ស្ថានភាពទឹកកំពុងតែឡើងនៅឡើយ ហើយនេះជាជំនន់លើកទី២ ក្នុងឆ្នាំ២០២០ សម្រាប់ភូមិសាស្ត្រខាងលើនេះ ៕
ព័ត៌មានជាតិ
មតិយោបល់