ព័ត៌មានជាតិ

«គោរព​សិទ្ធិ​អាទិភាព​អ្នក​ដទៃ​ ​ដូចរក្សាជីវិតខ្លួនឯង»

កំពងស្ពឺៈ នៅថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០​១៨​ ជំនាញ​នគរបាល​ចរាចរណ៍​ខេត្ត​ បានចុះដាក់គោ​លដៅត្រួតពិនិត្យ​ ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរ​ណ៍​ផ្លូវ​គោក​នៅតាមបណ្ដា​គោលដៅ​មួយចំនួន​ នៅ​លើផ្លូវ​ជាតិ​លេខ​ ៤​ ក្រោយ​ការដាក់ចេញផែនការនៃការរឹត​បណ្ដឹងច្បាប់ចរាចរណ៍​ ជាជំហាន​ៗ ពិនិត្យ​ឃើញថា​ រថយន្ត​​មួយ​ចំនួន​ធំ​ ទោចក្រយានយន្ដ​ និងអ្នកប្រើប្រាស់​ ផ្លូវថ្នល់​ភាគច្រើនពួកគាត់មានការ​ យល់ដឹង​ច្រើន​និងបានចូលរួមអនុវត្ដ​ ប៉ុន្តែ​នៅមានអ្នកបើកបរ​ ​មួយចំនួន​តូច​នៅមិនទាន់បានគោរពប្រតិបត្ដិតាមច្បាប់​នៅឡើយ។

តាមបញ្ជាក់ឲ្យដឹងពី​ លោកវរសេនីយ៍ឯក​ស៊ិន សុវណ្ណធី​ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ ​ជាក់​ស្ដែង​ គ្រោះថ្នាក់​ចរាចរណ៍​នៅតែកើតមានស្ទើ​រាល់​ថ្ងៃ​និងបានបំផ្លាញ​ទ្រព្យសម្បត្ដិ​ អាយុ​ជីវិត​មនុស្ស​រាប់​សិប​នាក់​ ក្នុងមួយថៃ្ងៗ​ មួយខែៗ​ ដូច្នេះ​ដើម្បី​កាត់​បន្ថយ​បាន​ បញ្ហា​ខាង​លើ​ សូមបងប្អូន​ទាំងអស់ចូល​រួម ចែក​រំលែក​នូវចំណេះដឹង​ និងអប់រំ​ដល់​សមាជិក​គ្រួសារ​ និងបុគ្គលិក​បើកបរ​ របស់​ខ្លួន​ឲ្យ​គោរព​ច្បាប់​ និង​​ចេះអាធ្យាស្រ័យ​ ដល់អ្នកបើកបរដូចគ្នា​ ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ មុនធ្វើដំណើរផ្លូវជិត​ -​ ឆ្ងាយ «គោរព​សិទ្ធិ​អាទិភាព​អ្នក​ដទៃ​ ​ដូចរក្សាជីវិតខ្លួនឯង»៕

មតិយោបល់