ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់បាត់ពីផ្ទះមួយយប់ ស្រាប់តែប្រទះឃើញក្លាយជាសពអណ្តែតក្នុងទឹកទន្លេ

កណ្ដាលៈ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ មានករណីប្រទះឃើញសពក្មេងប្រុសម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម នៅចំណុចទឹកទន្លេបាសាក់ ភូមិក្បាលកោះ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

សពក្មេងប្រុសរងគ្រោះខាងលើ មានឈ្មោះ និត ទីណា ហៅ ទី អាយុ៨ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិក្បាលកោះ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បានស្លាប់ខណៈដែលទៅរាយមងដាក់ត្រី តែក៏បាត់រហូតមិនឃើញត្រឡប់មកវិញ អស់រយៈពេល១យប់ ទោះប្រជាពលរដ្ឋខំជួយរាវរក ក៏រកមិនឃើញ លុះព្រឹកឡើងទើបប្រទះឃើញសពអណ្តែតក្នុងទឹកទន្លេតែម្តង។​

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូល្ដ្ឋាន បានចុះមកធ្វើកោសល្យវិច័យ បានឲ្យដឹងថា សពជនរងគ្រោះពិតជាស្លាប់ដោយសារតែករណីលង់ទឹកពិតប្រាកដមែន និងប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់