ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ជាមុខសញ្ញាលួចម៉ូតូម្នាក់ នៅស្រុកមេសាង

ព្រៃវែង: កាលពីវេលាម៉ោង ៨និង៣០នាទីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័ម្នាក់ ពីបទចោរកម្ម (លួចម៉ូតូ) ដែលបានធ្វើសកម្មភាពលួចកាលពីថ្ងៃ៥ ខែតុលា ឆ្នាំ២០១៨កន្លងទៅ នៅភូមិចេកធ្លក ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។

ជនសង្ស័យមានឈ្មោះ យ៉ន មករា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញា លួច ម៉ូតូ ម៉ាក C125 ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ1CG-9417 លេខតួ9086933 លេខម៉ាស៊ីន 9086933 លួចយកពីក្រោមផ្ទះឈ្មោះ អ៊ុក កូយ ភេទស្រី អាយុ ៥១ឆ្នាំ ប្តីឈ្មោះ ម៉េត បាន (ហៅបឺង) រស់នៅភូមិចេកធ្លក ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងម៉ូតូ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង និងត្រៀមបញ្ជូនទៅការិយាល័យជំនាញនគរបាលខេត្ត ចាត់ការបន្តតាមនិតិវិធី៕

មតិយោបល់