កំពតៈ មានករណីឃាតកម្មមួយបានកើតឡើងដោយ យុវជនម្នាក់ត្រូវបានឃាតក អារកសម្លាប់ក្នុងគុព្ពព្រៃ ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរួមនិងសមត្ថកិច្ចជំនាញចុះមកធ្វើការពិនិត្យ។
ករណីនេះកើតឡើងនៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ហើយយុវជនដែលគេសម្លាប់នេះមានឈ្មោះ មិត្ត រតនៈ (ហៅដាំ) ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិកើតហេតុ។
ទាក់ទិន្ននឹងករណីឃាតកម្មខាងលើនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់Post Newsថា ឆ្លងតាមការស្រាវជ្រាវសើុបអង្កេតលើករណីនេះសមត្ថកិច្ចបានទទួលដំណឹងថា មុនពេលកើតហេតុកាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនរងគ្រោះបានដើរលេងជាមួយគូកន៣ទៅ៤នាក់ជាអ្នកនៅភូមិជាមួយគ្នា លុះពួកគេត្រឡប់មកវិញបាត់ជនរងគ្រោះមិនឃើញមកផ្ទះ ក៏ប្រទះឃើញសពស្លាប់ដោយការធ្វើសកម្មភាពអារ.កសម្លាប់ក្នុងគុម្ពព្រៃតែម្តង ទើបពេលនេះ សមត្ថកិច្ចបានសម្រេចឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីនាំមកសាកសួរតាមនីតិវិធីបន្តទៀត រីឯសពប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់