ព័ត៌មានជាតិ

សមត្ថកិច្ចដុតកម្ទេចចោលទឹកក្រូច១០០០ដប ដែល​រំលោភសិទ្ធិ​បញ្ញា ​របស់ក្រុមហ៊ុន​អាយ​ឃ្យូ​ភី​អេស ត្រេ​ឌី​ង ខូ អិ​ល​ធី​ឌី​( I.Q.P.S Trading Co,.Ltd ) ​

បន្ទាយមានជ័យៈ សមត្ថកិច្ចធ្វើការដុតកម្ទេចចោល​​ទឹកក្រូច​ជិត​១០០០​ដប ដែលជា​ផលិតផល​រំលោភសិទ្ធិ​បញ្ញា កាលពី​ព្រឹក​ថ្ងៃទី​១៧ ​ខែសីហា​ ឆ្នាំ​២០១៨ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​។

ក្នុងនោះដែរ ការចុះទៅឃាត់នេះ ធ្វើឡើងតាម​បណ្តឹង​របស់​ម្ចាស់​ក្រុមហ៊ុន​អាយ​ឃ្យូ​ភី​អេស ត្រេ​ឌី​ង ខូ អិ​ល​ធី​ឌី​( I.Q.P.S Trading Co,.Ltd ) ​ដែល​ទទួល​លក់​ចែកចាយ​ផ្តាច់មុខ ផលិតផល​ភេសជ្ជៈ Carbonated Drink ម៉ាក​ប៊ី​ក​( BIG) ក្នុង​ក្រុង​សិរីសោភ័ណ និង​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​៕

មតិយោបល់