ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ ពាក់ព័ន្ធនិងបទល្មើសគ្រឿងញៀន…

ពោធិ៍សាត់:ដោយអនុវត្តតាមមតិចង្អុលការ និងបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងដោយមានការសម្របសម្រួលនិតិវិធីពីឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ជាក់ស្ដែង ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៧និង៤៣នាទី កម្លាំងប៉ុស្តិ៍នគរបាលរលាប សហការជាមួយកម្លាំងអន្តរាគមន៍ និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិដ្ឋានក្រុង ដោយមានការចូលរួមពីមេភូមិ សមាជិកភូមិ ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះបង្រ្កាបករណី រក្សាទុក ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមិនរាងចាល នៅចំណុចផ្ទះជនសង្ស័យឈ្មោះ សឿន ល័ក្ខ ភេទប្រុស អាយុ៣៧ឆ្នាំ ស្ថិតនៅភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់(រត់គេចខ្លួន) ក្នុងកិច្ចប្រតិបត្តិការខាងលើឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ស្រី០១នាក់ និងចាប់យកសម្ភារៈវត្ថុតាងដូចខាងក្រោម ៖

ជនសង្ស័យ
១.ឈ្មោះ ទួន សុីណា ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិចំការចេក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (ជាមុខសញ្ញាប្រព្រិត្តសកម្មភាពចែកចាយគ្រឿងញៀន និងធ្លាប់ជាប់ពន្ធនាគារ)
២.ឈ្មោះ ចាន់ សំណាង (ហៅកុយ) ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ ពាក់ព័ន្ធនិងបទល្មើសគ្រឿងញៀន និងចោរកម្ម)
៣.ឈ្មោះ កៅ រ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ (មានសារធាតុញៀនក្នុងទឹកនោម)
៤.ឈ្មោះ ហែម សុធារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិត្រាំង សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ (មានសារធាតុញៀនក្នុងទឹកនោម)

វត្ថុតាងចាប់យកបានរួមមាន៖
-ក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀន ចំនួន១៥កញ្ចប់ ទម្ងន់២.៨៩ក្រាម (សាច់ថ្នាំសុទ្ធ)
-ឧបករណ៍ជក់ថ្នាំញៀន ចំនួន០១កំប្លេ
-បំពង់ជក់គ្រឿងញៀន ចំនួន០៣បំពង់
-ទូរស័ព្ទដៃ ចំនួន០១គ្រឿង
-ដែកកេះ ចំនួន០៣ដើម
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅ សាលាដំបូងខេត្តពោធិ៍សាត់ដើម្បីចាត់ការតាមនីតិវិធី។

មតិយោបល់