ពោធិ៍សាត់ៈ យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា កាលពីវេលាម៉ោង ៣ និង ៣០នាទី ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ មានករណីកុមារីម្នាក់លង់ទឹកស្ទឹងស្លាប់ ត្រង់ចំណុចមុខផ្ទះ ស្ថិតភូមិបឹងចក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
កុមាររងគ្រោះឈ្មោះ ឡា នីតា ភេទស្រី អាយុ ៣ ឆ្នាំ រស់នៅជាមួយជីដូនបង្កើត មានទីលំនៅភូមិ/ឃុំខាងលើ។
មូលហេតុ៖ បណ្តាលមកពីការធ្វេសប្រហេសរបស់ជីដូន ដែលគាត់មើលមិនបានដិតដល់បណ្តែតបណ្តោយឲ្យកុមាររងគ្រោះរូបនេះទៅលេងទឹកស្ទឹងតែម្នាក់ឯង ទើបស្លាប់បែបនេះ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើកោសល្យវិច័យ ឃើញថាកុមារងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន និងបានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់