ព័ត៌មានជាតិ

ច្បារអំពៅ ដាច់ភ្លើងនៅ១ម៉ោងមុន

ភ្នំពេញ: បើតាមអគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅ១ម៉ោងមុន ពោល គឺម៉ោង៧៖០០នាទី យប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ មានករណីដាច់ចរន្តអគ្គិសនី នៅបន្ទប់ P1487 ដែលស្ថិតនៅផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មូលហេតុ ត្រូវបានអគ្គិសនីកម្ពុជា បញ្ជាក់ថា ដោយសារធ្លាក់ហ្វុយស៊ីបបណ្ដាញតង់ស្យុងមធ្យម MV ចំនួន៣គ្រាប់ ហើយខណ:នេះ ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕

មតិយោបល់