ប៉ៃលិនៈ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១និង២០នាទីរសៀល មានហេតុការណ៍អគ្គិភ័យ (ភ្លើងឆេះចម្ការត្រង៉ែន) កើតឡើងចំនួនមួយករណី ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ចំណុចជ្រោះមរណៈ) ម្ចាស់ចម្ការឈ្មោះ ដួង សុខគេន ភេទប្រុស អាយុ ៣៥ឆ្នាំ។
កម្លាំងជំនាញការិយានាយល័យបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន លោក ឧត្តមសេនីយ៍ត្រី ស៊ិន សុភាលក្ស្មី ស្នងការរង លោកវរសេនីយ៍ឯកស្រីសាម៉ុន ស្នងការរង សហការជាមួយកម្លាំងអធិការនគរបាល ស្រុកសាលាក្រៅ កម្លាំងវេនប្រចាំបញ្ជា កម្លាំងអន្តរាគមន៍ប្រចាំគោលដៅផ្សារព្រំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំស្ទឹងកាច់ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿង ទៅដល់ទីតាំងកើតហេតុ ម៉ោង១និង៤០នាទីរសៀល កំពុងធ្វើការបាញ់ទប់ស្កាត់កុំឲ្យឆេះរាលដាលដល់លំនៅដ្ឋានប្រជាពលរដ្ឋក្បែរនោះ រហូតដល់ម៉ោង ៣និង២៥នាទី ភ្លើងត្រូវបានបាញ់រលត់អស់ទាំងស្រុង ដោយប្រើប្រាស់ទឹកអស់ចំនួន ៥រថយន្ត ។
មូលហេតុ៖ ឆេះរាលពីលើភ្នំចូលចម្ការ ។
ខូចខាត:
– ត្រង៉ែន ចំនួន១២៥០ដើម
– ស្វាយ ចំនួន៣០០ដើម ៕
មតិយោបល់