ព័ត៌មានជាតិ

បុរសម្នាក់ យកឧបករណ៍ ទៅឆក់ត្រី ភ្លាត់ស្នៀត ឆក់ខ្លួឯងស្លាប់

កណ្តាលៈ យោងតាមផេករបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង ១១និង៣០នាទី ចំណុចព្រែកដងគោមភូមិ ដងគោម ឃុំកំពង់អុស ស្រុក ពញាឮ ខេត្តកណ្តាល មានករណីបុរសម្នាក់បានស្លាប់ដោយយកឧបករណ៍ ទៅឆក់ត្រី ភ្លាត់ស្នៀត ឆក់ខ្លួឯងស្លាប់។
ជនរងគ្រោះឈ្មោះ ជួន សាវ៉ាង ភេទ ប្រុស អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅភូមិ ដងគោម ឃុំ កំពង់អុស ស្រុក ពញាឮ ខេត្ត កណ្តាល ។
វត្ថុតាង ៖ ឧបករណ៍សំរាប់ឆក់ត្រី ចំនួន ០១-អាគុយ ម៉ាក CP70 ចំនួន ០១។
សភាពរឿងហេតុ ៖ តាមការបំភ្លឺរបស់ឈ្មោះ យឿន ចន្ធី ភេទស្រី អាយុ ២០ឆ្នាំ ត្រូវជាប្រពន្ធបានបំភ្លឺថា ៖ នៅមុនពេលកើត
ហេតុ ជនរងគ្រោះ បានយកឧបករណ៍ ឆក់ត្រី ចេញពីផ្ទះ ទៅឆក់ត្រី នៅចំណុច កើតហេតុខាងលើ លុះពេលពុំឃើញត្រឡប់មកផ្ទះវិញ ក៏បានបបួលឈ្មោះ យ៉ាន់ សាវ៉ាត់ ភេទប្រុស អាយុ៤២ឆ្នាំ ត្រូវជាឪពុកមា ទៅរកមើលប្តីរបស់ខ្លួន ពេលទៅដល់ក៏ប្រទះឃើញ ជនរងគ្រោះ ដេកស្លាប់ នៅក្នុងទឹក និង ឃើញឧបករណ៍សំរាប់ឆក់ត្រីនៅលើទូកក្បែរជនរងគ្រោះ បន្ទាប់មកទៀត ក្រុមគ្រួសារបាននាំគ្នា លើកសាកសពជនរងគ្រោះយកមកផ្ទះ និង បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់អុស ។
ក្រោយមកកម្លាំងជំនាញស្រុក ពិនិត្យវិភាគកន្លែងកើតហេតុ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍កំពង់អុស ដោយមានការចូលរួមពី ក្រុមប្រឹក្សាឃុំមេភូមិ គ្រូពេទ្យធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ឃើញថា ៖ ជនរងគ្រោះមានស្នាមឆក់ខ្លោចនៅលើស្បែកត្រង់ឆ្អឹងជំនីមុខផ្នែងខាងស្តាំ ប្រវែង០,១៧ម៉ែត្រ និងមិនមានស្លាកស្នាមអ្វីគួរកត់សំគាល់ឡើយ។
សន្និដ្ឋាន ៖ ជនរងគ្រោះស្លាប់ដោយសារឆក់ខ្សែភ្លើងអាគុយបណ្តាលឲ្យស្លាប់ ហើយបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់