ព័ត៌មានជាតិ

(ក្តៅៗ) ចាប់បានឃាតកបានហើយ! ក្នុងករណីបាញ់សម្លាប់បុរសម្នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច

បាត់ដំបងៈ ដោយមានការដាក់បទបញ្ជាយ៉ាងម៉ត់ចត់ពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលទទួលបន្ទុកផែនព្រហ្មទណ្ឌ ទៅលើករណីឃាតកម្មគិតទុកជាមុន (បាញ់សម្លាប់) កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចវាលអន្ទង់ស ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ កម្លាំងនគរបាល ក្លងលឹក ខេត្តស្រះកែវ ប្រទេសថៃ សហការជាមួយកម្លាំងចម្រុះ ខេត្តចន្ទបុរី ប្រទេសថៃ ចុះប្រត្តិបត្តិការនាំខ្លួនជនសង្ស័យចំនួន២ នាក់ ទី១ឈ្មោះ ប៊ុន ពន្លក ភេទប្រុស អាយុ ២២ឆ្នាំ និងជនសង្ស័យទី២ឈ្មោះ ហួន វាសនា ភេទប្រុស អាយុ២៣ឆ្នាំ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ប៊ុន ពន្លក បានឆ្លើយសារភាពថាកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ខ្ញុំបាទបានបបួលឈ្មោះ ហួន វាសនា ដែលត្រូវជាបងជីដូនមួយ ពីភ្នំពេញមកបាត់ដំបងដើម្បីសម្លាប់ជនរងគ្រោះ ដោយឈ្មោះហួន វាសនា ជាអ្នកបើករថយន្ត លុះមកដល់ចំណុចកើតហេតុពេលយប់ ខ្ញុំបាទក៏បានឲ្យឈ្មោះ ហួន វាសនា ឈប់ឡានចាំមើលរថយន្តជនរងគ្រោះមក មួយសន្ទុះក្រោយមកក៏បានឃើញរថយន្តជនរងគ្រោះមកដល់ ពេលនោះឈ្មោះ ហួន វាសនា ក៏បានបើកឡានទៅកៀករថយន្តរបស់ជនរងគ្រោះហើយក៏បានស្រែកឲ្យរថយន្តជនរងគ្រោះឈប់ ពេលនោះជនរងគ្រោះក៏បានចុះពីលើរថយន្តមកសួរ ហើយខ្ញុំបាទក៏បានស្រែកសួរជនរងគ្រោះថាបើករថយន្តបុកគេហើយសងអត់ ពេលនោះជនរងគ្រោះបានបដិសេធថាមិនបានបុកទេ ហើយក៏ប្រកែកគ្នា បន្ទាប់មកខ្ញុំបាទក៏បានដកកាំភ្លើងបាញ់បំណងសម្លាប់ជនរងគ្រោះ ក្រោយពីខ្លួនបានធ្វើសកម្មភាពរួចក៏បានវិលត្រឡប់ទៅភ្នំពេញវិញ រហូតដល់កន្លែងស្ងាត់មួយខ្លួនបានបោះកាំភ្លើងដែលបានធ្វើសកម្មភាពចោល រួចទៅភ្នំពេញដើម្បីសម្ងំលាក់ខ្លួន។ ចំណែកជនសង្ស័យឈ្មោះ ហួន វាសនា ខ្លួនជាអ្នកបើករថយន្តក្នុងការធ្វើសកម្មភាព។

បច្ចុប្បន្នជនសង្ស័យត្រូវក្រុមអន្តរាគមន៍បង្ការ បង្ក្រាប នាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធី៕

https://youtu.be/D_7XEEpbxvQ

មតិយោបល់