តាកែវៈ បើយោងតាមការបញ្ជាក់ពីមន្រ្តីជំនាញមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តតាកែវ បានឲ្យដឹងថាស្ពានកំពង់ដង្កោ ស្ថិតនៅឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ជាប់ព្រំប្រទល់ខេត្តកណ្ដាល ត្រូវបានមន្រ្តីជំនាញ ក្រុមជាងជំនាញបានជួសជុលរួចរាល់ជាស្ថាពរ ដោយអាចធ្វើចរាចរណ៍បានជាធម្មតាឡើងវិញហើយ នៅព្រលប់ម៉ោង ៧និង០០នាទី យប់ថ្ងៃទី៥ ខែមករា ឆ្នាំ ២០២០។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើសូមបងប្អូនមេត្តាជ្រាបជាដំណឹង៕
មតិយោបល់