ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត៣គ្រឿង បានបុកគ្នា បណ្តាលឲ្យមនុស្ស៣នាក់រងរបួស កាលពីវេលាម៉ោង ៩និង៥៥នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ករណីនេះកើតឡើង ដោយសាររថយន្ត ESCALADE ពណ៌ស ស្លាកលេខ ភ្នំពេញ 2W-0588 បើកវ៉ាជែងទៅបុករថយន្ត SSANGYONG ពាក់ស្លាកលេខ ព្រះសីហនុ2A-6081 រួចក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ម៉ាក HIGHLANDER ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2Y-1179 បណ្តាលឲ្យមនុស្ស៣នាក់ រងរបួសតែម្តង៕







មតិយោបល់