ព័ត៌មានជាតិ

ជនសង្ស័យបាញ់បន្ធូរកំហឹង ជាច្រើនគ្រាប់ ផ្អើលនៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ មានករណីជនអនាមិក បានប្រហែលបាញ់ចំនួន ៤គ្រាប់ រួចរត់គេចខ្លួនបាត់ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ច បានពិនិត្យកន្លែងកើតហេតុ រកឃើញសំបកការទុស្សចំនួន ១គ្រាប់ មានលេខ៨៥ ជាប្រភេទកាំភ្លើងខ្លី។

សូមបញ្ជាក់៖ លោកស្នងការរងទទួលផែព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ បានប្រាប់ Post News ថា ពិតជាមានករណីនេះមែន ហើយលោកបានឲ្យកម្លាំងជំនាញ ធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ជនសង្ស័យ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់