សៀមរាបៈ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ បានចងកសម្លាប់ខ្លួន នៅចំណុចភូមិដូរ្យដន្ត្រី ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឃួន វិចិត្រ ភេទប្រុស ហើយនៅពេលដែលក្រុមគ្រួសារបានប្រទះឃើញចងក ពេលនោះក្រុមគ្រួសារបានកាត់កន្សែងយកជនរងគ្រោះមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ តែពេលទៅដល់មន្ទីរពេទ្យជនរងគ្រោះបានស្លាប់តែម្តង។
តាមការសន្និដ្ឋានរបស់គ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកពិតប្រាកដមែន និងបានធ្វើកំណត់ហេតុសាកសពបានធ្វើកំណត់ហេតុប្រគល់ជូន ឪពុកម្តាយ ធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់