ព័ត៌មានជាតិ

ពលរដ្ឋនៅទំនប់បឹងទំពន់ នឹងមានភ្លើងប្រើឡើងវិញនៅម៉ោង១៖៣០នាទីយប់នេះ

ភ្នំពេញ: តាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា មានករណីដាច់ចរន្តអគ្គិសនីនៅបន្ទប់ភ្លើងលេខ ប.ត 361-F1 និង F3 ដែលស្ថិតនៅផ្លូវទំនប់បឹងទំពន់ សង្កាត់ទំនប់ទឹក ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នក្រុមការងារបច្ចេកទេស កំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១៖៣០នាទី រំលងអធ្រាត្រនេះ៕

មតិយោបល់