ព័ត៌មានជាតិ

នារីស្រស់ស្អាតម្នាក់ បើករថយន្តស៊េរីទំនើប បុកប៉ារ៉ាសសមត្ថកិច្ច ដែលកំពុងឈរជើងត្រួតពិនិត្យច្បាប់ចរាចរណ៍ ហើយព្យាយាមបើករត់គេច

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៤រសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ មានករណីកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ ក៏មានរថយន្តស៊េរីទំនើបមួយគ្រឿង បើកបរដោយនារីស្រស់ស្អាតម្នាក់ បើកមកបុកប៉ារ៉ាសសមត្ថកិច្ច រួចបើករត់គេច ធ្វើឲ្យកម្លាំងសមត្ថកិច្ចដេញតាម រហូតដល់ម្ដុំស្ដុបអ៊ីធើខន ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយនារីនោះមិនចុះនិយាយជាមួយសមត្ថកិច្ចទេ ដោយអង្គុយក្នុងឡាន គិតតែពីចុចទូរស័ព្ទ សង្ស័យខលអន្តរាគមន៍ទៅខាងលើ។

សូមបញ្ជាក់៖ ករណីនេះដោយសារតែនារីខាងលើ បើកបរនិយាយទូរស័ព្ទ និងរថយន្តគ្មានពាក់ផ្លាកលេខ ទើបធ្វើឲ្យកម្លាំងសមត្ថកិច្ចជំនាញ ដែលឈរនៅគោលដៅកន្លែងកើតហេតុឃាត់ ហើយបន្ទាប់មកសមត្ថកិច្ច ក៏ស្ទូចរថយន្ត និងនាំខ្លួននារីស្រស់ស្អាតនោះ ទៅនគរបាលចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់