ព័ត៌មានជាតិ

ឃើញម៉ូតូគេទុកនៅចំហៀងផ្ទះ គិតថាជាឱកាសល្អចូលទៅលួច ត្រូវម្ចាស់ឃើញទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

កណ្ដាល: មានករណីលួចមួយកើតឡើង កាលពីវេលាម៉ោង ១ និង ៣៥នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ជា ថុល ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិ/ឃុំខាងលើ។
ជនសង្ស័យ ៣នាក់រួមមាន៖
១/ឈ្មោះ យុន ម៉ាប់ ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
២/ឈ្មោះ ថន ពី ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល (គេចខ្លួន)។
៣/ឈ្មោះ អឿន រ័ត្ន ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ (គេចខ្លួន)។

វត្តុតាងដកហូតបាន៖
-ម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2008 ពាក់ផ្លាកលេខ ភ្នំពេញ1G-1867 របស់ជនរងគ្រោះ
-ម៉ូតូម៉ាក ស្មាស់ ពណ៌ក្រហមលាយខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1L-7917 របស់ជនសង្ស័យ។

ដំណើររឿង៖ នៅវេលាកើតហេតុជនសង្ស័យបាននាំគ្នាមកធ្វើសកម្មភាពលួចម៉ូតូនៅឃុំសំបួរមាស ដោយជិះម៉ូតូ២គ្រឿង ១គ្រឿងម៉ាក ស្មាស់
ជិះគ្នា២នាក់ និង១គ្រឿងទៀតម៉ាក និច ពណ៌ស ពាក់ស្លាកលេខ
ភ្នំពេញ1A-2218 ជិះដោយឈ្មោះ អឿន រ័ត្ន។ ខណ:មកដល់ចំណុចកើតហេតុ ក៏ឃើញម៉ូតូរបស់ជនរងគ្រោះទុកនៅចំហៀងផ្ទះ ដោយមានសោរជាប់នឹងម៉ូតូស្រាប់ ក្រុមជនសង្ស័យបានឈប់ម៉ូតូ ហើយឈ្មោះ ថន ដើរចូលទៅចាប់បង្វិលម៉ូតូរបស់ជនរងគ្រោះបែរក្បាលមកផ្លូវបន្ទាប់មកឲ្យឈ្មោះ យុន ម៉ាប់ ចូលមកជិះ ភ្លាមនោះក៏ត្រូវជនរងគ្រោះនិងម្ដាយក្មេកឃើញទាន់ ស្រែកឆោឡោនិងចូលទៅឃាត់ជនសង្ស័យម្នាក់រួមទាំងវត្ថុតាង ចំណែក០២នាក់ទៀតរត់គេចខ្លួនបាត់។ បន្ទាប់មក ជនរងគ្រោះបានទូរស័ព្ទហៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរមាស មកយកជនសង្ស័យ និងវត្ថុតាងមកប៉ុស្តិ៍ដើម្បីសាកសួរ ។

ក្រោយពីធ្វើការសាកសួរ រួចជនសង្ស័យបានសារភាពថា ខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។បច្ចុប្បន្ន មន្ត្រីជំនាញនិងប៉ុស្តិ៍ កំពុងបន្តអនុវត្ត តាមនីតិវិធី ៕

មតិយោបល់