ព័ត៌មានជាតិ

បុរសម្នាក់ត្រូវបាននគរបាលខណ្ឌមានជ័យ ចាប់ខ្លួនបន្ទាប់ពីប្រើហិង្សានៅក្នុងគ្រួសារ និងយកកាំភ្លើងភ្ជង់បងប្អូន

ភ្នំពេញៈ បុរសម្នាក់ត្រូវបានកម្លាំងនគរបាល ខណ្ឌមានជ័យ ឃាត់ខ្លួនរួមជាមួយអាវុធខ្លី១ដើមបន្ទាប់ពីកើតហិង្សានៅក្នុងគ្រួសារ និងយកកាំភ្លើងទៅភ្ជង់បងប្អូន នាម៉ោងជាង៤ល្ងាចថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិទួលរការ១សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ពាក់ព័ន្ធនឹងករណីដកកាំភ្លើងដើរភ្ជប់បងប្អូននេះ គឺដោយជនរងគ្រោះ និងជនសង្ស័យដែលជាកូនចិញ្ចឹមទាំង២នេះ មានការច្រណែនគ្នាដោយឪពុកស្រឡាញ់ជនសង្ស័យជាង។

លោកអធិការរង ហ៊ួម៉េងវ៉ាង បានបន្តទៀតថា នៅថ្ងៃកើតហេតុនេះ ជនង្ស័យបានយកប៉ាស្ព័រមកឲ្យឪពុក នៅផ្ទះ ពេលឃើញជនសង្ស័យមកផ្ទះជនរងគ្រោះដែលជាកូនចិញ្ចឹមដែលមានការច្រណែនដោយគិតថាឪពុកចិញ្ចឹមរបស់ខ្លួន និងប្រគល់របស់មានតំលៃឲ្យទៅជនសង្ស័យទៀតហើយក៏កើតចិត្តក្តៅក្រហាយបានជិះម៉ូតូចេញក្រៅនិង ប្រាប់ទៅឪពុកចិញ្ចឹមថា បើត្រឡប់មកវិញ ឃើញជនសង្ស័យនៅក្នុងផ្ទះទៀត នោះគេនិងរករឿង ហើយក៏ជិះម៉ូតូចេញទៅ។

លុះមួយសន្ទុះក្រោយមកបានត្រឡប់មកផ្ទះវិញក៏ឃើញជនសង្ស័យរួមជាមួយឪពុកកំពុងតែគូសប្លង់ផ្ទះ ក៏កើតក្តៅក្រហាយមែនទែន បានទាត់ធាក់កៅអីដែលនៅក្នុងផ្ទះ ខ្ទាតទៅជិតត្រូវឪពុកចិញ្ចឹមឃើញដូចនោះជនង្ស័យបានចូលទៅឃាត់តែឃាត់មិនស្តាប់ ធ្វើឲ្យមានការប្រតាយប្រតប់គ្នា រហូតឈានទៅដល់ជនសង្ស័យរត់ទៅដកកាំភ្លើងខ្លីពីក្នុងកាតាប ដើម្បីគំរាមតែមិនទាន់បានគំរាមផងជនរងគ្រោះបានរត់ទៅប្តឹងសមត្ថកិច្ចភ្លាមៗនោះសមត្ថកច្ចបានចុះមកធ្វើការឃាត់ខ្លួនជនង្ស័យយកទៅសួរនាំរឿងហិង្សា និងប្រើប្រាស់កាំភ្លើងដោយពុំមានការអនុញ្ញត្តិដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យដែឃាត់ខ្លួនរួមជាមួយអាវុធខ្លី១ដើមឈ្មោះ សួនរ៉ាសុី អាយុ២២ឆ្នាំ រឺឯជនរងគ្រោះឈ្មោះ ឆនម៉ារឌីអាយុ២៣ឆ្នាំ៕

មតិយោបល់