ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ស្អែកម៉ោង៤រសៀល សមាជិកគណរដ្ឋមន្ត្រីស្រមោលបក្សប្រឆាំងនឹងបោះឆ្នោតទម្លាក់លោក Corbyn

អង់គ្លេស: សមាជិកគណរដ្ឋមន្ត្រីស្រមោលដែលជាគណបក្សពលករប្រឆាំងរបស់អង់គ្លេស នឹងរៀបចំការបោះឆ្នោតមិនមាន ទំនុកចិត្តក្នុងការដឹកនាំរបស់លោក Jeremy Corbyn នៅថ្ងៃស្អែកទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ ជាមួយនឹងលទ្ធផលប្រកាសនៅម៉ោង ៤រសៀល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Sky News នៅយប់ថ្ងៃទី២៧ មិថុនានេះ។

ការបោះឆ្នោតរបស់សមាជិកគណរដ្ឋមន្ត្រីស្រមោលនេះ គឺក្នុងគោលបំណងដើម្បីជ្រុញឲ្យលោកមេដឹកនាំបក្សពលកររូបនេះ ចុះចេញពីតំណែងផង ដែរ។ ដោយសារកន្លងមកលោកមិនបានធ្វើតាមការស្នើសុំរបស់សមាជិកខ្លួនឲ្យលាចេញពីតំណែង បន្ទាប់ពីអង់គ្លេសបានបោះឆ្នោតធ្វើប្រជាមតិងាក ចេញពីសហភាពអឺរ៉ុប៕

comp-1-1-736x414

មតិយោបល់