ព័ត៌មានជាតិ

កំលាំងនគរបាលបើកយុទ្ធនាការផ្សព្វផ្សាយច្បាប់ប្រឆាំងគ្រឿងញៀននៅក្លឹបកម្សាន្តខារ៉ាអូខេ ស៊ីធីហ្គោល (City Gold)

ព្រះសីហនុៈ លោក ត្រី ស៊ុន សុផាត ស្នងការ រង ទទួល ផែន ប្រឆាំង បទល្មើស បាន ឲ្យ ដឹង ថាៈ ថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៩ នេះ នគរបាល ប្រឆាំងគ្រឿង ដឹកនាំដោយលោក នាង សុផល នាយរងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះផ្សព្វផ្សាយ ច្បាប់ ប្រឆាំង គ្រឿងញៀន នៅ ទីតាំងក្លឹបកំសាន្តខារ៉ាអូខេ មួយកន្លែង ឈ្មោះស៊ីធីហ្គោល (City Gold) ក្នុង សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ដើម្បី ផ្សព្វ ផ្សាយ៖
១.ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី៤ របស់រដ្ឋលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន។
២.អប់រំអំពីផលប៉ះពាល់នៃគ្រឿងញៀន និង ច្បាប់ស្ដីពីគ្រឿងញៀន
៣.តម្រូវ ឲ្យ ម្ចាស់ ទីតាំង និង មេការ ធ្វើកិច្ចសន្យា មិន ឲ្យ មាន ការ ចែកចាយ ប្រើ ប្រាស់ គ្រឿង ញៀន នៅ ក្នុង ទី កន្លែង អាជីវកម្ម របស់ ខ្លួន ដាច់ ខាត ។ ក្នុងនោះមានបុគ្គលិកដំណាងចូលរូមចំនួន ២៣ ស្រី ៣ នាក់។

ទីតាំងក្លឹបកំសាន្ដ និង ខារ៉ាអូខេ ស៊ីធីហ្គោល មានបុគ្គលិកសរុបចំនួន ១២០ នាក់ ស្រី ៨០ នាក់។ ជនជាតិចិន ៣នាក់ ស្រី ១ ។ មានបន្ទប់ខារ៉ាអូខេ សរុប ៤២ បន្ទប់ (បន្ទប់ VIP មាន ២០) ៕

 

មតិយោបល់