Post News Media ព័ត៌មានជាតិ ចង់ចំណេញហួស ម...

ចង់ចំណេញហួស មិនគិតពីសុវត្ថិភាពអ្នកដទៃ!​ ​មានជនខិលខូច​ដើរបាចដែកគោល និងដែកវីសតាមផ្លូវជាតិលេខ៤!

ភ្នំពេញ: តាមប្រភពពីបងប្អូនប្រជាពលរដ្ឋដែលតែងតែធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ដែលស្ថិតនៅក្បែររបងសាលាជម្ពូរវន័ និងក្បែរផ្សារជម្ពូរវ័ន និងនៅជុំវិញស្តុបបំបែក ពីផ្លូវជាតិលេខ៤ ទៅទំនប់កប់ស្រូវ ដែលស្ថិតនៅក្នុងសង្កាត់ចោមចៅ៣ រាល់ថ្ងៃពួកគាត់តែងតែធ្វើដំណើរតាមផ្លូវមួយខ្សែនេះដើម្បីទៅទិញទំនិញផ្សេងៗនៅផ្សារជម្ពូរវ័ន និងផ្សារចោមចៅ និងត្រូវទៅកន្លែងផ្សេងៗទៀត ពេលដែលពួកគាត់ធ្វើដំណើរមកដល់ចំណុចខាងលើគឺយានយន្ត ម៉ូតូ កង់ របសពួកគាត់តែធ្លាយ បែកកង់ស្ទើរតែរហូតតែម្តង ហើយពេលដែលបែកកង់ម្តងៗ គ្មានអ្វីមុតក្រៅ ដែកគោល និងដែកវីសទេ ហើយពួកគាត់តែឆ្ងល់ថាហេតុអ្វីបែកហើយដល់កន្លែងជាងល្មម មិនដែលបែកហួសកន្លែងជាង ប៉ះម៉ូតូកង់នោះទេ ដូច្នេះហើយទើបពួកគាត់មានការសង្ស័យទៅលើជាងប៉ះកង់មួយចំនួនតូច ដែលប្រមុខរបររកស៊ីនៅក្បែរនោះមានបំណងអាក្រក់ ដើរបាច ដែកគោល និងដែកវីសបែបនេះ ព្រោះភាពលោភលន់របស់ខ្លួន ដែលធ្វើឲ្យប្រជាពលរដ្ឋស្លូតត្រង់មានភាពលំបាកបែបនេះ។

ដូចច្នេះហើយតាមការសំណូមពររបស់ប្រជាពលរដ្ឋដែលពួកគាត់ដែលតែងតែធ្វើដំណើរតាមផ្លូវនេះ សូមឲ្យអាជ្ញាធរមូលដ្ឋានដែលពាក់ពន្ធ័ ជួយចុះឆែកតាមដងផ្លូវនេះផង និងធ្វើការណែនាំដល់ជនខិលខូចមួយចំនួនតូចនោះផង កុំគិតតែពីផលប្រយោជន៍ខ្លួនជ្រុលពេក ភ្លេចគិតសុវត្តិភាព និងផលប្រយោជន៍ របស់អ្នកដទៃ៕