ព័ត៌មានជាតិ

រថយន្តបែនបុករថយន្តហ៊ីយ៉ាន់ដាយ បណ្ដាលឲ្យអ្នកបើកបររងរបួសបាក់កែងជើង

ព្រះសីហនុ: កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១០និង៣៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត បុករថយន្ត ស្ថិតត្រង់ចន្លោះគីឡូម៉ែត្រ១១៣-១១៤ ភូមិស្ទឹងច្រាល ឃុំអូរបាក់រទះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

រថយន្តបែន ពណ៌ខៀវ អត់ស្លាកលេខ អ្នកបើកបររងរបួស បាក់កែងជើងខាងស្ដាំ មិនទាន់ស្គាល់អត្តសញ្ញណ កំពុងបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ3A-9009 អ្នកបើកបរឈ្មោះ ស៊ីន រិទ្ធី ភេទប្រុស អាយុ ២៨ឆ្នាំ ទីលំនៅភូមិត្រពាំងតាលួង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មិនមានរបួស។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្តទាំង ២គ្រឿង ធ្វើដំណើរស្របទិសគ្នា ពីភ្នំពេញទៅក្រុងព្រះសីហនុ លុះមកដល់ចំណុចខាងលើ ស្រាប់តែរថយន្តបែន បុកក្រោយរថយន្តហ៊ីយ៉ាន់ដាយ បណ្ដាលឲ្យអ្នកបើកបររងរបួស៕

មតិយោបល់