ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូលឿនទៅបុកចិញ្ចើមផ្លូវបណ្តាលឲ្យផ្លោងម៉ូតូធ្លាក់ចូលលូនិងរបួសធ្ងន់

ព្រះសីហនុ: ករណីបុរសម្នាក់ជិះម៉ូតូលឿន ជ្រុលទៅបុកឃឿនចិញ្ចើមផ្លូវដោយខ្លួនឯង បណ្តាលឲ្យផ្លោងម៉ូតូធ្លាក់ចូលលូនិងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ទីតាំងស្ថិតនៅផ្លូវបេតុង ក្នុងភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោយពេលកើតហេតុបុរសដែលជាជនរងគ្រោះខាងលើ ត្រូវបានបញ្ជូន យកទៅព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពឃ្លាំងលើ ។

ចំណែកឯម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សារទុក នៅប៉ុស្តិ៍នគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ ដើម្បីប្រគល់ជូនម្ចាស់វិញ៕

 

មតិយោបល់