ព័ត៌មានជាតិ

បុរសម្នាក់សង្ស័យធ្លាប់ប្រើប្រាស់សារធាតុញៀន និងគ្រឿងស្រវឹងរហូតវង្វេងស្មារតីដេកស្លាប់តាមផ្លូវ

ភ្នំពេញ: បុរសម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញដេកស្លាប់តាមផ្លូវបេតុង ស្ថិតនៅភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងត្រូវបានអ្នកភូមិប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង៥០នាទីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ។

បើតាមប្រភពពីសាច់ញាតិបាននិយាយថា បុរសខាងលើនេះឈ្មោះ រ៉េត អាយុជាង ៣០ឆ្នាំ មានទីលំនៅក្នុងភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ គាត់គឺជាមនុស្សវង្វេងស្មារតីដោយសារតែការប្រើប្រាស់សារធាតុញៀន និងគ្រឿងស្រវឹងច្រើនឆ្នាំមកហើយ ព្រមទាំងខូចចិត្តព្រោះតែការលែងលះគ្នាជាមួយប្រពន្ធផងដែរ។

ប្រភពដដែលបានបន្តទៀត កាលពីមុនគាត់គឺជាអ្នកលក់លៀសហាល ប៉ុន្តែក្រោយពីមានស្មារតីវង្វេងវង្វាន់លែងដឹងខុសត្រូវ កាលណាមកបានដើរតែលតោលអត់ចូលផ្ទះឡើយ ហើយយប់កន្លែងណាដេកកន្លែងនោះតែម្ដងដូចជាជនអនាថាដែរ។ ដល់វេលាព្រឹកថ្ងៃកើតហេតុស្រាប់តែអ្នកភូមិប្រទះឃើញបុរសនេះដេកស្លាប់តាមផ្លូវបេតុង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកបែបនេះបាត់ទៅហើយ ដោយសង្ស័យខ្យល់គរ ព្រោះដើរអត់បាយអត់ទឹកស្ទើររាល់ថ្ងៃ។

នគរបាលបាននិយាយថា ក្រោយពេលកើតហេតុបុរសជាឪពុកព្រមទាំងសាច់ញាតិបានទៅកាន់ទីនោះ ហើយពុំបានប្ដឹងផ្ដល់អ្វីនោះទេ និងបានសុំយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់