ព្រះសីហនុៈ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ និងម៉ូតូ ដែលមានទិសដៅបញ្រ្ចាសទិសគ្នា នៅលើផ្លូវសម្ដេចសង្ឃ ទេពវង្ស នៅក្រុម១៩ ភូមិ១ ឃុំទំនុបរលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែង។
រថយន្ដម៉ាកINTRELINE របស់ក្រុមហ៊ុនប្រេងឥន្ធនៈកម្ពុជាតេលា ពាក់ស្លាកលេខ ភ្នំពេញ3C-2673 អ្នកបើកបររថយន្តរត់គេចខ្លួនបាត់។
ចំណែកម៉ូតូ ម៉ាកVIVO ពណ៌ខ្មៅ បើកបរដោយឈ្មោះ កុយ អាយុ៤៥ឆ្នាំ ស្នាក់នៅ មណ្ឌល ៣ សង្កាត់ ១ ក្រុង/ខេត្តព្រះសីហនុ(ស្លាប់)។
ចំពោះករណីនេះ រថយន្តនិងម៉ូតូត្រូវបាន នគរបាលស្រុកស្ទឹងហាវ យកមករក្សាទុកដើម្បីដោះស្រាយបន្ត៕
មតិយោបល់