ព័ត៌មានជាតិ

អនុប្រធានទី២ រដ្ឋសភាជាតិ ចូលរួមក្នុងពិធីបុណ្យ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា ក្នុងវត្តចតុលោក

(ខេត្តកំពង់ធំ)៖ លោក ងួន ញឹល អនុប្រធានទី២ រដ្ឋសភាជាតិ និងជាប្រធានក្រុមការងារ ចុះជួយខេត្ត កំពង់ធំ និងបានមកចូលរួម ក្នុងពិធីបុណ្យ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា ក្នុង វត្តចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦។

ថ្លែងក្នុងពិធីសំណេះសំណាល ប្រកបដោយក្តីសោមនស្ស រីករាយបំផុតនោះ ជូនចំពោះ លោកតា លោកយាយ មន្ត្រីរាជការ សិស្សសាលា និងព្រះសង្ឃ សរុបចំនួនជាង ១៥០០នាក់ និងបណ្តាំសួរសុខទុក្ខ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងការចូលរួមអបអរសាទរ ចំពោះប្រជាពលរដ្ឋក្នុងស្រុកបារាយណ៏ទាំងមូល ដែលទទួលបានការដាក់ឆ្លង ឳ្យបានប្រើប្រាស់សមិទ្ធផលថ្មីៗ ក្នុងវត្តចតុលោកនេះ មុនពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិកាន់តែខិតជិតមកដល់។ ទន្ទឹមនឹងនេះ គឺជាការចូលរួមចំណែកកសាង ក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលទាំងនេះ បានមកពីការប្រឹងប្រែង យ៉ាងមុតមាំរបស់ប្រមុខរាជរដ្ឋាភិបាល ពីមួយអាណត្តិទៅមួយអាណត្តិ ក្នុងន័យពង្រឹង និងពង្រីក សន្តិភាព និងការអភិវឌ្ឍជាតិខ្មែរយើង ជានិរន្តន៍។

ជាចុងក្រោយ លោក ងួន ញឹល ប្រធានក្រុមការងារ ក៏បានប្រគេនបច្ច័យ ដល់ព្រះសង្ឃក្នុងវត្ត តាជីលោកយាយជី និងអំណោយជា ប៊ិច សៀវភៅ និងថវិការមួយចំនួន ចែកជូនដល់ សិស្សសាលា យុវជនកាកបាទក្រហម និង យុវជនកាយរឹទ្ធ ផងដែរ៕

photo_2016-04-11_09-56-38photo_2016-04-11_09-56-34 photo_2016-04-11_09-56-31photo_2016-04-11_09-56-27

មតិយោបល់