ភ្នំពេញៈ ជនស្ស័យមួយក្រុមដែលធ្វើសកម្មភាពលួចម៉ូតូពីប្រជាពលរដ្ឋហើយយកទៅលាក់ទុកក្នុងព្រៃមួយកន្លែង ខណៈដែលមានបំណងយកចេញវិញក៏ត្រូវបានប្រជាពលរដ្ឋឃើញហេតុការណ៍រាយការណ៍ទៅនគរបាលចុះលោមព័ទ្ធចាប់បានជនសង្ស័យចំនួន៣នាក់និងម៉ូតូ២គឿងផងដែរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុក្រុមចោរប្រដាប់អាវុធខាងលើបានធ្វើសកម្មភាពកាច់សោ.កម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BZ-5958 មួយគ្រឿងបានសម្រេចហើយបានជិះគេចខ្លួនចូលក្នុងព្រៃនិងលាក់ទុក។ លុះមកដល់វេលាកើតហេតុជនសង្ស័យទាំងនោះបានមកយកម៉ូតូបំណងយកចេញតែត្រូវបានប្រជាពលរដ្ឋប្រទះឃើញក៏រាយការណ៍ទៅនគរបាលភ្លាមនោះកម្លាំងប៉ុស្តិ៍កាកាបទី២សហការជាមួយកម្លាំងខណ្ឌបានចុះបង្ក្រាបជាក់ស្តែង។
ក្នុងការបង្ក្រាបនោះនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ដែលស្ថិតក្នុងការសង្ស័យនៅឡើយនិងម៉ូតូដែលជនសង្ស័យជិះម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CW-5779 មួយគ្រឿងនិងម៉ាកZoomer-X ពណ៌សលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 1GG-7230 ដោយឡែក ម៉ូតូដែលជនសង្ស័យលួចបានហើយយកមកលាក់ទុកក្នុងគុម្ពព្រៃមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BZ 5958 ។
ជនសង្ស័យនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងនាំខ្លួនយកទៅធ្វើការសាកសួរនៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យលួចយកមកលាក់ទុកនោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនិងស្រាវជ្រាវយកម្ចាស់យកឯកសារមកទទួលផងដែរ៕
មតិយោបល់