ភ្នំពេញៈ រថយន្តFUSOដឹកខ្សាច់មួយគ្រឿង ខណៈដែលបើកសុខៗស្រាប់តែដាច់ហ្វ្រាំងជ្រុលទៅបុករះម៉ូតូ២គ្រឿងកង់បីមួយគ្រឿងនិងបន្តទៅបករថយន្តដឹកធុងហ្គាស១គ្រឿងនិងឡងត្រូវកូរ៉ូឡាមួយគ្រឿងទៀតអកហ្សើបុកពីក្រោយរថយន្តដឹកធុងហ្គាស់បណ្តាលឲ្យរងការខូចខាត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥៥នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវបេតុងចំណុចមុខរោងចក្រថុងឆាវអេនធើប្រាយ(ខេមបូឌា)អិលធីឌី ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាកFUSOដឹកខ្សាច់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3A 4819 ។
ភាគីរងគ្រោះមានម៉ូតូម៉ាកស្មាស់រីវ៉ូមួយគ្រឿង ម៉ូតូម៉ាកនិចមួយគ្រឿង រ៉ឺម៉កកង់បីមួយគ្រឿងទាំងរថយន្តម៉ូតូនិងរ៉ឺម៉កកង់បីធ្វើដំណើរស្របទិសគ្នាពីត្បូងទៅជើង។
ចំណែករថយន្តរងគ្រោះ២គ្រឿងទៀតទី១ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2C-3983 និងទី២ម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ទើបតែទិញគ្មានស្លាកលេខទាំង២គ្រឿងបើកស្របទិសគ្នាពីជើងទៅត្បូង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុម៉ូតូទាំង២គ្រឿងនិងម៉ូតូសណ្តោងរ៉ឺម៉កកង់បីមួយគ្រឿងនៅខាងស្តាំដៃរួចរថយន្តបង្ករបានរេមកឆ្វេងបន្តិចជ្រុលបុកម៉ូតូម៉ាកនិចនៅខាងមុខនិងបន្តទៅបុករថយន្តហ៊ីយ៉ាន់ដាយដឹកធុងហ្គាស់ រួចរថយន្តកូរ៉ូឡាដែលបើកពីក្រោយរថយន្តដឹកធុងហ្គាស់ដោយសារអកហ្សើបានជ្រុលបុករថយន្តដឹកធុងហ្គាស់ពីក្រោយដែលរថយន្តទាំង២កំពុងបើកពីជើងទៅត្បូងបណ្តាលឲ្យរងការខូចខាតទាំងអស់គ្នា។
ក្រោយពេលកើតហេតុភាគីរថយន្តបង្កបានសម្របសម្រួលបញ្ចប់រឿងនៅកន្លែងដោយជួយចេញថ្លៃជួសជុលការខូចខាតទៅភាគីម៉ូតូសណ្តោងរ៉ឺម៉កកង់បី៦៥ដុល្លារ ភាគីម៉ូតូស្មាស់រីវ៉ូ១៥០ដុល្លារ ភាគីម៉ូតូនិក១០០ដុល្លារ ចំណែករថយន្តដែលរងការខូចខាត២គ្រឿងត្រូវបានភាគីខាងរថយន្តបង្កជួយចេញថ្លៃជួសជុល៕
មតិយោបល់