ភ្នំពេញៈ យោងតាមផេក ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងពី ករណីសុខភាពបេក្ខជនប្រឡងនៅតាមមណ្ឌលប្រឡង នារសៀលថ្ងៃទី០១ មានបញ្ហាសុខភាពអំឡុងពេល ប្រឡងក្នុងដំណើរសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២០ សីហា ២០១៨ ដោយសារមានអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម។
ក្នុងនោះ បេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល បន្ទាប់ពីបានទទួលជំនួយ សង្គ្រោះបឋម ពីក្រុម គ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ និងបេក្ខជនម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងបានត្រឡប់មកមណ្ឌលប្រឡងវិញ ដើម្បីបន្តដំណើរសំណេរក្រោយពីបានទទួលការព្យាបាលផងដែរ៕
មតិយោបល់