កំពង់ធំៈ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ មានករណីបុរសវ័យចំណាស់ម្នាក់ផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួន នៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះ អុន អឿន ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិដងក្ការ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
តាមការបំភ្លឺរបស់ឈ្មោះ អុន ធីម ភេទស្រី អាយុ៤៦ឆ្នាំ ត្រូវជាប្អូនរបស់សពបានបញ្ជាក់ថាកាលពីថ្ងៃពីទី១៨ ខែសីហា ឆ្នាំ២០១៨ នៅវេលាម៉ោងប្រហែល៩ព្រឹក បានឃើញគាត់យួរកាដុងថ្នាំបាញ់ស្មៅ ពណ៍ខៀវមួយនិងដបទឹកសុទ្ធមួយមកពីទិសខាងត្បូង ហើយបានឃើញគាត់ក្អួតខ្លួនបានឃើញសភាពដូច្នេះបានយកទឹកស្ករសលាយជាមួយក្រូចឆ្មារអោយគាត់ផឹកអស់២កែវធំរហូតដល់ម៉ោងដប់យប់ខ្លួនបានទិញទឹកសណ្ដែកអស់ពីកំប៉ុងអោយគាត់ផឹកទៀត ហើយខ្លួនបានក្រាលកន្ទេលអោយគាត់ដេកនៅនិងដីក្រោមផ្ទះ មុនពេលគាត់ដាច់ខ្យល់ គាត់បានយកដៃស្ទាបតែពោះហើយរនាលពេញតែក្រោមផ្ទះរហូតដល់ម៉ោងប្រហែលពីគាត់បានដាច់ខ្យល់បាត់ទៅ។
បញ្ជាក់ សពមានជំងឺប្រចាំកាយ(សរសៃប្រសាទ)។
ក្រោយបានដឹងព័ត៌មានកម្លាំងជំនាញយើង បានសហការជាមួយលោកមេប៉ុស្តិ៍ លោកគ្រូ ពេទ្យនិងសន្តិសុខប្រជាការពារភូមិ ដើម្បីពិនិត្យសាកសពនិងកន្លែងកើតហេតុ ឃើញថាសាកសពពុំឃើញមានស្លាកស្នាមអ្វីកត់សំគាល់ឡើយ។
ក្រោយពិនិត្យយើងបានប្រគល់សាកសពជូនគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់