ព័ត៌មានជាតិ

ខណ្ឌសែនសុខ! អាជីវករលក់ត្រីម្នាក់ធ្លាក់ពីលើរ៉ឺម៉កបោកក្បាលរងរបួសធ្ងន់ ដោយសារក្រុមពួកដៃស្អិត

ភ្នំពេញ: ស្ត្រីជាអាជីវករលក់ត្រីម្នាក់ត្រូវជនសង្ស័យ ម្នាក់ជិះម៉ូតូម៉ាកឌូក ធ្វើសកម្មភាពឆក់កាបូបបានសម្រេច បណ្តាលឲ្យធ្លាក់ពីលើ រ៉ឺម៉ូតូ បោកក្បាលរងរបួសធ្ងន់ហើយ ជនជននោះបានគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១១និង១០នាទីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅមុខហាងលក់បាយមាន់សុខហុក តាមផ្លូវលេខ ១០១៩(ភ្នំពេញហាណូយ) ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ស្ត្រីរងគ្រោះ ត្រូវនគរបាលឲ្យដឹងថា ឈ្មោះ ប៉ុល សារ៉ាម អាយុ ៤៥ឆ្នាំ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ និងមានស្រុកកំណើតភូមិសង្កែចុង ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។

តាមព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្រ្តីរងគ្រោះ បានជិះរ៉ឺម៉កម៉ូតូ ចេញពីផ្ទះ គោលបំណងទៅយកត្រីនៅយឿព្រែកព្នៅ។ នៅពេលធ្វើដំណើរមកដល់ កន្លែងកើតហេតុស្រាប់តែ មានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកឌូក មួយគ្រឿងធ្វើដំណើរ ស្របទិសគ្នា មកពីក្រោយបានធ្វើសកម្មភាពឆក់យកកាបូបលុយដែលស្រ្តីរងគ្រោះពាក់ក្រវ៉ាត់នឹងចង្កេះ ។ នៅក្នុងសកម្មភាពជនសង្ស័យ បានឆក់បានសម្រេច បណ្តាលឲ្យ ស្រ្តីជាម្ចាស់កាបូប ធ្លាក់ពីលើ រ៉ឺម៉ក បោកក្បាលហើយជនសង្ស័យយកកាបូជិះគេចខ្លួនបាតស្រមោល។ ភ្លាមៗ ជនរងគ្រោះត្រូវបានរថយន្តបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជន ។

តាមស្រ្តីរងគ្រោះបានឲ្យដឹងថា នៅក្នុងកាបូបមានលុយប្រមាណជិត ២លានរៀលព្រមទាំងសម្ភារ:មួយចំនួន ទៀត ។

គួរបញ្ជាក់ មួយរយ:ពេលនេះ សកម្មភាពឆក់ លួច និងប្លន់ បានកម្រើកឡើងវិញ គួរឲ្យកត់សម្គាល់ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភពីសុវត្ថិភាព៕

មតិយោបល់