Post News Media ព័ត៌មានជាតិ ​ហាយឡែនឌ័របុក...

​ហាយឡែនឌ័របុកម៉ូតូ ខ្ទាត​ចូលក្រោមរថយន្តមួយគ្រឿងទៀត កិនស្លាប់ស្ត្រីម្នាក់!

​ព្រះសីហនុ: ​កាលពីវេលា​ម៉ោង១២​និង២០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ នៅចន្លោះគីឡូម៉ែត្រ​១៥៦-១៥៧ នៅភូមិអូរតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មាន​គ្រោះថ្នាក់ចរាចរណ៍​​រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់។

រថយន្តបង្កម៉ាកហាយឡែនដឺ​ ពណ៌ស្ករ ពាក់ស្លាខលេខ ព្រះសីហនុ 2B- 8886 អ្នកបើកបរ(រត់គេចបាត់)​ បានបុកនិងម៉ូតូ​១គ្រឿង ម៉ាកវ៉េវ ពណ៌ក្រហម បើកបរ ដោយឈ្មោះ​ នូ ទូច ភេទស្រី មានទីលំនៅភូមិកើតហេតុខាងលើ ហើយជនរងគ្រោះបានខ្ទាតចូលទៅក្រោមរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ទ្រុងពណ៌ស ដឹកខ្សាច់មានទិសដៅបញ្ច្រាសទិសគ្នា ពាក់ស្លាកលេខ ភ្នំពេញ 3-E2010 អ្នកបើកបរ(រត់គេចបាត់)បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែង ។

ចំពោះមុខកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ​ ៤០២ សហការជាមួយកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សីលា ការពារកន្លែងកើតហេតុ​ជួយ និងជួយសំរួលចរាចរណ៍ ។រីឯសាកសពបានប្រគល់ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលាចាត់ការតាមនិតិវិធី ៕