ព្រៃវែងៈ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ឆក់ខ្សែភ្លើងស្លាប់ នៅ ភូមិគ្រើល ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
មានឈ្មោះ ជុក សារិត (ហៅលិញ) ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិឃុំ។
ជនរងគ្រោះបានយកខ្សែភ្លើងតទៅឆក់ត្រី នៅភូមិចាស់ក្រោយផ្ទះ ដែលមានគ្នា ២នាក់ ម្នាក់អ្នកកាន់ខ្សែភ្លើង ម្នាក់ទៀតអ្នកដោតឌុយ ពេលដោតឌុយរួច ស្រាប់តែឆក់អ្នកកាន់ខ្សែភ្លើងស្លាប់តែម្តង៕


មតិយោបល់