ព័ត៌មានជាតិ

រថយន្តបីគ្រឿងបុកបន្តកន្ទុយគ្នា រងការខូចខាតទាំងសងខាង

កណ្ដាល: កាលពីវេលាម៉ោង ៧ និង ១៦នាទីយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត ៣គ្រឿងបុកបន្តគ្នា បណ្ដាលឲ្យរងការខូចខាតកំណាត់ផ្លូវជាតិលេខ៥ ទាំងសងខាង ត្រង់ចន្លោះគីទ្បូម៉ែត្រលេខ ១៩-២០ ត្រង់ចំណុចភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល។

រថយន្ត ម៉ាក TOYOTA SIENNA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-5073 បើកបរក្នុងទិសដៅពីជើងទៅត្បូង (កំពង់ឆ្នាំងទៅភ្នំពេញ) បើកបរដោយឈ្មោះ ជាន ចាន់ធា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែររស់នៅភូមិជលា ឃុំជលា ស្រុកបាធាយ ខេត្តកំពង់ចាម។
លុះពេលបើកបរដល់ចំណុចកើតហេតុ បានបន្ថយល្បឿនឈប់ ដើម្បីឲ្យកម្មកររោងចក្រឆ្លងថ្នល់ នៅពេលនោះ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាក FORD RANGER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AO-8085 បានបន្ថយល្បឿនឈប់ពីក្រោយរថយន្ត (ស៊ីណា) បើកបរដោយឈ្មោះហាក់ ភាព ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស្រុកកណ្តាលស្ទឹង ស្របពេលនោះ ក៏មានរថយន្តមួយគ្រឿងទៀត បើកបរយ៉ាងលឿន មិនប្រុងប្រយ័ត្ន ក៏បានបុកពីក្រោយរថយន្ត FORD រួចបន្តបុកទៅរថយន្ត (ស៊ីណា) មួយគ្រឿងទៀត នៅខាងមុខម៉ាក HYUNDAI សណ្ដោងសឺមីរឺម៉ក ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ3B-4073 បើកបរដោយឈ្មោះហាក់ សុភាព ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅសព្វថ្ងៃភូមិគួយ ឃុំដូនស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

តាមសមត្ថកិច្ច បានករណីគ្រោះថ្នាក់ គឺបង្កទ្បើងដោយរថយន្តម៉ាក HYUNDAI សណ្តោងរឺម៉ក បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់