ព័ត៌មានជាតិ

ក្មេងស្រីវ័យ១៦ឆ្នាំម្នាក់ ចុះងូតទឹកទន្លេខ្យល់គរ បណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ធំ: កាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ មានករណីក្មេងស្រីអាយុ១៦ឆ្នាំ ម្នាក់បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ក្នុងភូមិនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គីម រ៉ា ភេទស្រី អាយុ១៦ឆ្នាំ បានចុះងូតទឹកទន្លេ ស្រាប់តែកើតអាការ:ខ្យល់គរ បណ្តាលឲ្យលង់ស្លាប់តែម្តង។

បច្ចុប្បន្នសពក្មេងស្រីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់