ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងពន្លះគ្នាលាន់ដូចរន្ទះ ស្លាប់នារីម្នាក់ និងម្នាក់ទៀតរបួសស្រាល

កំពង់ធំ: កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ២គ្រឿងបានបុកគ្នាពេញទំហឹង នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១០៦-១០៧ ភូមិឧទុម្ព័រ ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ រហូតបណ្តាលឲ្យនារីម្នាក់ស្លាប់ និងម្នាក់ទៀតរបួសស្រាល។

សមត្ថកិច្ចបានឲ្យដឹងថា ភាគី ម៉ូតូម៉ាកនិច ពណ៌សលាយខៀវ ស្លាកលេខ ភ្នំពេញ 1BW-4816 បើកបរដោយឈ្មោះ សឹម វ៉ាន់ដា ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ ស្លាប់នៅមន្ទីរពេទ្យ។

ចំណែកម៉ូតូម៉ាកឃ្លីក ពណ៌ស ស្លាកលេខ ភ្នំពេញ1CQ-5931 បើកបរដោយឈ្មោះ លេង លីម ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ របួសស្រាល។

ចំណែកមូលហេតុជាបឋមបង្កដោយអ្នកបើកបរ ម៉ូតូម៉ាកនិចឈ្មោះ សឹម វ៉ាន់ដា បើកបត់ឆ្វេងខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន ។ បច្ចុប្បន្ន វត្ថុតាងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់