ព័ត៌មានជាតិ

រថយន្តកុងតឺន័រមួយគ្រឿង បុកបង្កាន់ដៃស្ពាន កៀរម៉ូតូមួយគ្រឿងធ្លាក់ទាំងរថយន្តចូលក្នុងទន្លេវ៉ៃកូ

ស្វាយរៀង: កាលពីវេលាម៉ោង៤និង២០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចក្បាលស្ពានហាយវ៉េខាងកើត ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង មានករណីរថយន្តកុងតឺន័រមួយគ្រឿង បានរេចង្កូតបុកបង្កាន់ដៃស្ពាន និងរួចធ្លាក់ចូលទន្លេវ៉ៃកូ ដោយកៀរយកម៉ូតូមួយគ្រឿងធ្លាក់ទឹកជាមួយគ្នា តែសំណាងល្អគ្មាននរណាម្នាក់រងរបួសនោះទេ។

បន្ទាប់ពីកើតហេតុរួច អ្នកបើកបររថយន្តបង្ក បានហែលទឹកឡើងលើគោក ជិះម៉ូតូឌុបបម្រុងហៅរថយន្តតាក់ស៊ីជិះគេចខ្លួន តែត្រូវបានសមត្ថកិច្ចតាមទាន់ឃាត់ខ្លួនបានតែម្តង៕

មតិយោបល់