ព័ត៌មានជាតិ

ប្រធានាធិបតីបេឡារុស ព្រមានលោកខាងលិចពីសង្រ្គាមលោកលើកទី៣ ខណៈកងកម្លាំងនុយក្លេអ៊ែររុស្ស៊ី ប្រុងជើងការជាស្រេច

(មីនស្កិ៍)៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានព្រមានលោកខាងលិចថាការដាក់ទណ្ឌកម្មជ្រុលហួសហេតុ អាចនឹងបង្ខំឱ្យរុស្ស៊ីឈានជើងចូលក្នុងសង្រ្គាមលោកលើកទី៣។

ការព្រមានបែបនេះរបស់លោក Lukashenko ធ្វើឡើងខណៈលោក ពូទីន បញ្ជាឱ្យកងកម្លាំងនុយក្លេអ៊ែររុស្ស៊ីស្ថិតក្នុងលក្ខណៈប្រុងជើងការខ្ពស់ ត្រៀមខ្លួនប្រយុទ្ធ នៅចំពោះមុខសកម្មភាពអមិត្តរបស់លោកខាងលិច។

លោក Lukashenko បានសង្កត់ធ្ងន់ថា «បច្ចុប្បន្ន, មានការលើកឡើងជាច្រើនពីការប្រឆំាងវិស័យធនាគារ, ឧស្ម័ន, ប្រេង និងប្រព័ន្ធ ហិរញ្ញវត្ថុសកល ឬប្រព័ន្ធទូតទាត់ថវិកាសកល (SWIFT) ហើយដែលទាំងនេះគឺអាក្រក់ជាងសង្រ្គាមទៅទៀត។ ព្រោះថាវាអាចនឹងបង្ខំឱ្យរុស្ស៊ី ឈានជើងចូលក្នុងសង្រ្គាមលោកលើកទី៣»៕

ប្រភព៖​​​​​​ RT

មតិយោបល់