ព័ត៌មានជាតិ

អ្នកមានអាយុ ៦០ឆ្នាំឡើង អាចទៅចាក់វ៉ាក់សាំង Astra Zeneca​ តាមទីតាំងទាំង ១៤កន្លែងនេះ

ប្រមុខរាជររដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសុខាភិបាល ជាសេនាធិការនោះ បានចេញសេចក្ដីប្រកាសព័ត៌មានជូនបងប្អូនប្រជាជនកម្ពុជា ស្ដីពីការមកដល់នៃវ៉ាក់សាំង Astra Zeneca សម្រាប់ចាក់ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ។ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ដើម្បីឈានទៅដល់ការបញ្ឍប់ការរាលដាលនៃវីរុសនេះ គឺចាប់ផ្ដើមហើយ ដោយមានលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល គឺជាប្រធានស្ដីទីនៃយុទ្ធនាការចាក់វ៉ាក់សាំងនេះ ។ ដោយឡែករដ្ឋបាលរាជធានីភ្នំពេញក៏បានជូនដំណឹងស្ដីពីការរៀបចម្ការចាក់វាក់សាំង Astra Zeneca នៅតាមមូលដ្ឋានក្នុងខណ្ឌទាំង ១៤ នៃរាជធានីភ្នំពេញ ដោយបានកំណត់ទីតាំង ពេលវេលា ការកំណត់ចំនួនមនុស្សសម្រាប់ទៅទទួលវ៉ាក់សាំងតាមវេននីមួយៗ ។

ដូច្នេះដើម្បីលម្អិតពីពេលវេលា និងទីតាំង សូមមើលតារាងដូចខាងក្រោមនេះ៖

ប្រភព៖ sabay

មតិយោបល់