ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនស្រាបៀរអង្គរ បុកម៉ូតូស្ត្រីម្នាក់ចំពីក្រោយរបួសធ្ងន់!

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រា បើករថយន្តក្រុមហ៊ុនស្រាបៀរអង្គរ បុកម៉ូតូមួយគ្រឿងជិះស្ត្រីម្នាក់ ចំពីក្រោយបណ្តាលរងរបួសប្រអប់ជើងឆ្វេងម្ខាង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចខាងកើតក្រុមហ៊ុនតេលា តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសស្រវឹងស្រាម្នាក់បើករថយន្តមួយគ្រឿងម៉ាកតាកូម៉ា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2D-7410 បិទស្លាកឡូហ្គោក្រុមហ៊ុនស្រាបៀរអង្គរ ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1FX-6333 ជិះដោយស្ត្រីម្នាក់ស្របទិសដៅគ្នាពីក្រោយបណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសប្រអប់ជើងឆ្វេងម្ខាង ភ្លាមៗនោះសាច់ញាតិជនរងគ្រោះបានចុះមកកន្លែងកើតហេតុបានយកជនរងគ្រោះដាក់តាមម៉ូតូរ៉ឺម៉កកង់បីបញ្ជូនទៅសង្គ្រោះដោយខ្លួនឯង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់