Post News Media ព័ត៌មានជាតិ អាណិតណាស់! ស្...

អាណិតណាស់! ស្ត្រីវ័យចំណាស់ម្នាក់ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

កណ្តាល: កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ មានករណីស្ត្រីម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម នៅចំណុចភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សួន អៀត ភេទស្រី អាយុ៥៧ឆ្នាំ ជាតិខ្មែរមុខរបរកសិករ ភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម
ខេត្តកណ្តាល។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ សហការជាមួយកម្លាំងផ្នែកជំនាញ អាជ្ញាធរមូលដ្ឋានគ្រូពេទ្យប្រចាំមណ្ឌលសុខភាពឃុំសារិកាកែវ និងក្រុមគ្រួសារចុះពិនិត្យសាកសព​ដល់កន្លែងកើតហេតុ បានឲ្យដឹងថា សពជនរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន និងធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕