ព្រៃវែងៈលោកអធិការរងស្រុកកំចាយមារ បានប្រាប់Post Newsមុននេះបន្តិចថា ខណៈនេះមានករណីអគ្គិភ័យមួយបាននិងកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋជាបន្តបន្ទាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមនិងសមត្ថកិច្ចចេញជួយអន្តរាគមន៍។
ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រហែល៤រសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិស្នួល ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។
ខណៈនេះសមត្ថកិច្ចកំពុងតែចេញរថយន្តពន្លត់អគ្គិភ័យឆ្ពោះទៅកន្លែងកើតហេតុហើយ។
ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕
មតិយោបល់