កណ្តាល: យុវជនម្នាក់បានរងរបួស បន្ទាប់ពីយកដុំថ្មគប់ ចូលក្នុងបន្ទប់រៀនគេ ហើយត្រូវគេសងសឹកវិញ វាយនិងខ្សែក្រវ៉ាត់ បណ្តាលឲ្យរងរបួសចំក្បាល និងខ្នង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆននាំ២០១៧ នៅចំណុចអនុវិទ្យាសិត្បូ ក្នុងភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល។
នគរបាលស្រុកស្អាង បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ចន្នី ហ្សាជេក ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្ដកណ្តាល មុខរបរសិស្ស រងរបួសក្បាលចំនួន០២ថ្នេរ និងផ្នែកខាងក្រោយខ្នងមានស្នមជាំ ចំណែកជនសង្ស័យឈ្មោះ អាត សង្វាត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។
នគរបាលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភក្តិ ដែលមានឈ្មោះ កើត សុងហៃភេទប្រុស ឈ្មោះ សឿនវណ្ណះ ភេទប្រុស ឈ្មោះអាត សំរិត និងមិត្តភក្រ័ដ៏ទៃទៀត បានយកដុំដីគប់ចូលទៅក្នុងថ្នាក់រៀន ឈ្មោះ អាត សង្វាត ត្រូវចំក្បាល នៅពេលនោះ អាត បានសូមអ្នកគ្រូចេញមកក្រៅបន្ទប់ថ្នាក់រៀនឃើញ បក្ខពួកចន្នី ហ្សាជេក កំពុងរត់ទៅក្រោយសាលារៀន នៅពេលនោះ អាត ក៏បានដោះខ្សែក្រវ៉ាត់ រួចដើរចូលទៅវ៉ៃឈ្មោះចន្នី ហ្សាជេក ត្រូវចំក្បាល និងខ្នង បណ្តាលឲ្យរងរបួស។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅពិនិត្យជំងឺ នៅមន្ទីរពេទ្យជយ័ជំនះក្រុងតាខ្មៅ ចំណែកជនសង្ស័យ ឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់