ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន នៅខណ្ឌទួលគោក

ភ្នំពេញ: ជនសង្ស័យចែកចាយគ្រឿងញៀន១នាក់ ត្រូវបានសមត្ថកិច្ច ខណ្ឌទួលគោក ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរង និងលោក ស៊ឹម ពិសិដ្ឋ អធិការរង ខណ្ឌទួលគោក លោកខាំ សុផារី ព្រះរាជអាជ្ញារងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ នៅម្តុំស្រែលាភរោងចក្រឆ្នាំង នាំមកឆែកឆេរ នៅម៉ោង៨:៣០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច កាលពីយប់នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ម៉ោង២៣:១០នាទី ស្ថិតនៅចំណុចរោងចក្រឆ្នាំង ផ្លូវរថភ្លើង ក្រុមទី ១០៦ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កម្លាំងក្រុមល្បាតសហការជាមួយកម្លាំង ផ្នែកយុត្តិធម៌នគរបាល ខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួន ជនសង្ស័យ១នាក់ រួមទាំងវត្ថុតាងថ្នាំញៀន ចំនួន២៣ កញ្ចាប់តូច ។

ជនសង្ស័យឈ្មោះរស់ វាសនា ហៅ ពេជ្រ ជឺរ៉ូ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៨ ផ្លូវរថភ្លើង ក្រុមទី១០៧ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ វត្ថុតាងចាប់យករួមមាន: ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន២៣ថង់តូចនិង១ថង់ធំ ទូរស័ព្ទដៃចំនួន២គ្រឿងម៉ាក ណូគា Nចុចពិលពណ៌ក្រហម កូន កាបូបយួរដៃចំនួន១
និងម៉ូតូចំនួន១គ្រឿង ម៉ាកវីវ៉ាពណ៌ខ្មៅ សេរីឆ្នាំ១៩៩៧ ពាក់ស្លាកលេខកំពង់ធំ 1E-1483 លេខតួ និង ម៉ាស៊ីន 101560 ។

បច្ចុប្បន្នជនសង្ស័យ ត្រូវកម្លាំងនរគបាល យកទៅឃុំខ្លួនបណ្តោះអាសន្ននិង កសាងសំណុំរឿងបញ្ជូនទៅ ចាត់ការតាមនីតិវិធី ៕

%e1%9e%83%e1%9e%b6%e1%9e%8f%e1%9f%8b%e1%9e%81%e1%9f%92%e1%9e%9b%e1%9e%bd%e1%9e%93%e1%9e%87%e1%9e%93%e1%9e%9f%e1%9e%84%e1%9f%92%e1%9e%9f%e1%9f%90%e1%9e%99%e1%9e%98%e1%9f%92%e1%9e%93%e1%9e%b6%e1%9e%80%e1%9e%83%e1%9e%b6%e1%9e%8f%e1%9f%8b%e1%9e%81%e1%9f%92%e1%9e%9b%e1%9e%bd%e1%9e%93%e1%9e%87%e1%9e%93%e1%9e%9f%e1%9e%84%e1%9f%92%e1%9e%9f%e1%9f%90%e1%9e%99%e1%9e%98%e1%9f%92%e1%9e%93%e1%9e%b6%e1%9e%80%e1%9e%83%e1%9e%b6%e1%9e%8f%e1%9f%8b%e1%9e%81%e1%9f%92%e1%9e%9b%e1%9e%bd%e1%9e%93%e1%9e%87%e1%9e%93%e1%9e%9f%e1%9e%84%e1%9f%92%e1%9e%9f%e1%9f%90%e1%9e%99%e1%9e%98%e1%9f%92%e1%9e%93%e1%9e%b6%e1%9e%80%e1%9e%83%e1%9e%b6%e1%9e%8f%e1%9f%8b%e1%9e%81%e1%9f%92%e1%9e%9b%e1%9e%bd%e1%9e%93%e1%9e%87%e1%9e%93%e1%9e%9f%e1%9e%84%e1%9f%92%e1%9e%9f%e1%9f%90%e1%9e%99%e1%9e%98%e1%9f%92%e1%9e%93%e1%9e%b6%e1%9e%80%e1%9e%83%e1%9e%b6%e1%9e%8f%e1%9f%8b%e1%9e%81%e1%9f%92%e1%9e%9b%e1%9e%bd%e1%9e%93%e1%9e%87%e1%9e%93%e1%9e%9f%e1%9e%84%e1%9f%92%e1%9e%9f%e1%9f%90%e1%9e%99%e1%9e%98%e1%9f%92%e1%9e%93%e1%9e%b6%e1%9e%80%e1%9e%83%e1%9e%b6%e1%9e%8f%e1%9f%8b%e1%9e%81%e1%9f%92%e1%9e%9b%e1%9e%bd%e1%9e%93%e1%9e%87%e1%9e%93%e1%9e%9f%e1%9e%84%e1%9f%92%e1%9e%9f%e1%9f%90%e1%9e%99%e1%9e%98%e1%9f%92%e1%9e%93%e1%9e%b6%e1%9e%80%e1%9e%83%e1%9e%b6%e1%9e%8f%e1%9f%8b%e1%9e%81%e1%9f%92%e1%9e%9b%e1%9e%bd%e1%9e%93%e1%9e%87%e1%9e%93%e1%9e%9f%e1%9e%84%e1%9f%92%e1%9e%9f%e1%9f%90%e1%9e%99%e1%9e%98%e1%9f%92%e1%9e%93%e1%9e%b6%e1%9e%80%e1%9e%83%e1%9e%b6%e1%9e%8f%e1%9f%8b%e1%9e%81%e1%9f%92%e1%9e%9b%e1%9e%bd%e1%9e%93%e1%9e%87%e1%9e%93%e1%9e%9f%e1%9e%84%e1%9f%92%e1%9e%9f%e1%9f%90%e1%9e%99%e1%9e%98%e1%9f%92%e1%9e%93%e1%9e%b6%e1%9e%80%e1%9e%83%e1%9e%b6%e1%9e%8f%e1%9f%8b%e1%9e%81%e1%9f%92%e1%9e%9b%e1%9e%bd%e1%9e%93%e1%9e%87%e1%9e%93%e1%9e%9f%e1%9e%84%e1%9f%92%e1%9e%9f%e1%9f%90%e1%9e%99%e1%9e%98%e1%9f%92%e1%9e%93%e1%9e%b6%e1%9e%80

មតិយោបល់