ស្ទឹងត្រែងៈ កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ មានករណីជនសង្ស័យជាគ្រូចូលរូបម្នាក់ ព្យាបាលជំងឺជនរងគ្រោះដោយការវាយ រួចអូសមកក្បែរបង្អួចជាន់.កវាយបន្ថែម រហូតជនរងគ្រោះដាច់ខ្យល់ស្លាប់ ក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ជនរងគ្រោះឈ្មោះ ឡុង សែម ភេទស្រី អាយុ៦៤ឆ្នាំ មានទីលំនៅភូមិស្រម៉ ឃុំទឹកជ្រៅ ស្រុកតំបែ ខេត្តត្បូងឃ្មុំ។
ចំណែកជនសង្ស័យឈ្មោះ ឈន់ ភេទស្រី ប្តីឈ្មោះ ស៊ុ ស្រុង (ជាគ្រូចូលរូប) ស្ថិតនៅក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
យោងតាមការបំភ្លឺពីឈ្មោះស៊ីម អូន ភេទស្រី អាយុ៤៧ឆ្នាំ ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុរូបខ្លួនបានយកម្តាយមកព្យាបាលជំងឺនឹងគ្រូចូលរូបខាងលើ ដោយម្តាយខ្លួនមានជំងឺក្តៅរោល និងឈឺសន្លាក់ជើង។ ស្រាប់តែគ្រូចូលរូបជាស្រី បានចូលរូប ហើយយកដំបងឬស្សី ប្រហែលប៉ុនកដៃប្រវែងប្រហែល១ម៉ែត្រ មកវាយជនរងគ្រោះដោយគ្រូសួរទៅជនរងគ្រោះថា៖ (ឆ្លើយមកចេញហើយរឺនៅ) ពេលនេះជនរងគ្រោះស្រែកថា អញឈឺណាស់មិនដឹងទេ។ គ្រូចូលរូបបន្តវាយ ដោយឲ្យប្តីឈ្មោះ ស៊ុ ស្រុង ជួយចាប់និងអូសមកមកខាងបង្អួចជាន់.កឲ្យប្រពន្ធដែលជាគ្រូវាយរហូតបាត់ម៉ាត់។
ឃើញសភាពជនរងគ្រោះបាត់ម៉ាត់ គ្រូនិងប្តីបានចុះមកដី ដោយប្រាប់ទៅឈ្មោះស៊ីម អូន ជាកូនជនរងគ្រោះថាខ្លួនទៅបត់ជើង់សិន ម៉ោង៨គាត់ដឹង
ខ្លួនហើយ។ ដោយបាត់គ្រូយូរ កូនជនរងគ្រោះ បានមកមើលម្តាយទើបដឹងថាម្តាយខ្លួនបានស្លាប់បាត់ទៅហើយ៕
មតិយោបល់