ព័ត៌មានជាតិ

បើកបរខ្វះការយោគយល់គ្នា! ម៉ូតូពន្លះជាមួយរថយន្តម៉ាក Mercedes ស្លាកលេខ ភ្នំពេញ 2H-6096​ បណ្តាលឲ្យមានអ្នករបួស

ប៉ៃលិនៈ កាលពីវេលាម៉ោង៦និង៤៥នាទីល្ងាច ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងរថយន្ត បើកបរបញ្ច្រាសទិសគ្នា ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឲ្យមនុស្សម្នាក់រងរបួស និងម្នាក់ទៀតគ្មានរបួស។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ ចិន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរលក់សាច់ជ្រូក ជិះម៉ូតូម៉ាកសង់ការ៉េ ពណ៌ក្រហម (សេរីចាស់) រងរបួសចំដើមទ្រូង មានទីរស់នៅក្នុងឃុំកើតហេតុខាងលើ និងទី២-ឈ្មោះ ឈាង សោភា ភេទស្រី អាយុ៣៧ឆ្នាំ មានមុខរបរ មេផ្ទះ បើកបររថយន្តម៉ាក Mercedes ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2H-6096 មានទីលំនៅក្នុងខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ គ្មានរបួស។

ចំណែកមូលហេតុបណ្ដាលមកពីកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្ន។

បច្ចុប្បន្នម៉ូតូនិងរថយន្តត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ រង់ចាំការដោះស្រាយតាមច្បាប់បន្តទៀត។ ចំណែកអ្នករបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់