ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌទួលគោក និងខណ្ឌចំការមន មិនឃើញបញ្ចេញមន្ត្រីសមត្ថកិច្ចណា មកជួយសម្រួលចរាចរណ៍ ឃើញតែចរាចរណ៍ក្រុងម្នាក់

ភ្នំពេញៈ តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា នាវេលាម៉ោង២ និង ០៣នាទីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅមុំស្តុបផ្សារដើមគរ មានករណីស្ទះចរាចរណ៍យ៉ាងខ្លាំង ស្ថិតក្នុងព្រំប្រទល់លខណ្ឌទួលគោក និងចំការមន រាជធានីភ្នំពេញ។

មូលហេតុ៖ ដាច់ភ្លើង នៅចំណុចស្តុប។

ករណីនេះ គេសង្កេតឃើញថា មិនមានអាជ្ញាធរណា មកជួយសម្រួលចរាចរណ៍នៅទីតាំងខាងលើនោះទេ ឃើញតែប៉ូលិសចរាចរណ៍ម្នាក់ប៉ុណ្ណោះ។

សូមបញ្ជាក់៖ ដោយសារការដាច់ភ្លើង បណ្ដាលឲ្យស្តុបជាច្រើនពុំមានភ្លើងសញ្ញា សម្រាប់អ្នកបើកបរតាមផ្លូវមើល ធ្វើឲ្យកកស្ទះចរាចរណ៍យ៉ាងខ្លាំង ជាហេតុនាំឲ្យពលរដ្ឋរិះគន់អាជ្ញាធរទាំងពីរខណ្ឌ មិនឃើញចេញមកសម្រួលចរាចរណ៍ ខណៈមន្ត្រីប៉ូលិសចរាចរណ៍ប្រចាំគោលដៅ ក៏មិនឃើញផងដែរ៕

មតិយោបល់