ព័ត៌មានជាតិ

រថយន្តកាមេរី ព​ន្លះរថយន្តហាយឡែនឌ័រ នៅផ្លូវបែកជាបួន បណ្តាលឲ្យផុងកង់ខាងក្រោយចូលក្នុង

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តកាមេរីបាឡែនមួយគ្រឿង បើកក្នុងល្បឿនលឿនដល់ផ្លូវបែកជាបួនមិនបង្អន់ក៏ជ្រុលចង្កូតទៅបុករថយន្តហាយឡែនឌ័រ ចំកង់ខាងក្រោយបណ្តាលឲ្យវិលមួយជុំផុងកង់ចូលក្នុង ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១១យប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវលេខ១០៦ សង្កាត់វត្តភ្នំ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AN-2490 បើកបរតាមបណ្តោយផ្លូវ១០៦ ទិសដៅពីកើតទៅលិចឆ្លងផ្លូវព្រះនរោត្តមជិតផុតហើយស្រាប់តែមានរថយន្តម៉ាកកាមេរីបាឡែន ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AS-7027 បើកតាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅពីត្បូងទៅជើង ផ្លូវបែកជាបួនមិនបង្អន់ក៏ជ្រុលទៅបុកចំកង់ក្រោយរថយន្តហាយឡែនឌ័រ ឡើងវិលមួយជុំរងការខូចខាតកង់ខាងក្រោយខាងឆ្វេងផុងចូលក្នុងទៅមុខលែងរួចតែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុភាគីខាងរថយន្តកាមេរីព្រមយករថយន្តហាយឡែនឌ័រ នោះទៅជួសជុលឲ្យដូចដើមវិញដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុមិនរំខានដល់សមត្ថកិច្ច ៕

មតិយោបល់